ស្រីៗ កុំចេះតែចាយលុយផ្ដេសផ្ដាស រៀនបែងចែកឱ្យដាច់រវាង របស់ដែលចាំបាច់ និងរបស់ដែលចង់បាន

ការចាយវាយ គឺជារឿងមួយដែលគ្រប់គ្នាគប្បីគិតឱ្យបានល្អិតល្អន់ មុននឹងចង់ចំណាយលុយទៅទិញអ្វីមួយ ជាពិសេសគឺស្រីៗ ចូលចិត្តណាស់ក្នុងការដើរផ្សារទិញរបស់ ក៏មានរបស់ខ្លះ ទិញហើយគឺមិនយកមកប្រើការទេ ទុកចោល ទិញបានតែទិញព្រោះចិត្តស្រឡាញ់ និងចង់បានតែមួយឆាវ។ ដូច្នេះហើយ សូមគ្រប់គ្នាបែងចេកឱ្យដាច់រវាងរបស់ដែលចាំបាច់ត្រូវទិញ និងរបស់ដែលគ្រាន់តែចង់បានមួយពេល។ ១. របស់ចាំបាច់ ៖ វាជារបស់ដែលមានតម្លៃ ជារបស់ដែលអាចយកមកប្រើកើតជាប្រយោជន៍ ឬជាទ្រព្យសម្បត្តិ ដែលកាន់តែរក្សាទុក នឹងរឹតតែមានតម្លៃថ្លៃទ្វេដង។ របស់ចាំបាច់ដែលយើងត្រូវទិញ ដ្បិតថា មានរបស់ខ្លះ មានថ្លៃក៏ពិតមែន តែជាក់ស្ដែង បើយើងចេះសន្សំលុយកាក់ ផ្អាកចាយវាយ ឬកាត់បន្ថយទិញរបស់ដែលមិនចាំបាច់ របស់ដែលមិនបានការទាំងឡាយ នោះយើងនឹងអាចសន្សំលុយទិញរបស់ដែលចាំបាច់នោះបាននៅថ្ងៃណាមួយមិនខានទេ។ ត្រូវចាំថា របស់ចាំបាច់ដែលយើងត្រូវទិញនោះ ទោះយ៉ាងណា ក៏យើងត្រូវតែទិញវាឱ្យបានដែរ ព្រោះបើមិនអាច ឬមិនមានលទ្ធភាពទិញវាទេ ប្រាកដជាត្រូវខាតបង់អ្វីមួយទៅជាមួយមិនខានឡើយ។ ២. របស់ចង់បាន ៖ មានរបស់ច្រើនណាស់ ដែលវាគ្រាន់តែជាអារម្មណ៍ចង់បានមួយគ្រា ឬមួយឆាវ ហើយបើគិតឱ្យដិតដល់ទៅគឺ បើទោះជាយើងខកខានមិនបានទិញវា ក៏មិនមានការខាតបង់អ្វីនោះដែរ។ ប៉ុន្តែភាគច្រើននៃមនុស្សស្រីយើងគឺ ច្រើនតែចាយលុយផ្ដេសផ្ដាស របស់ខ្លះទិញហើយមិនខ្ចីប្រើ ទិញហើយយកមកទុកចោល ព្រោះកាលពីពេលទិញនោះគឺ ទិញទាន់គេទើបតែលក់ថ្មីៗ ទិញព្រោះគេបញ្ចុះតម្លៃ ឬទិញព្រោះតែតាមមិត្តភក្តិ … Continue reading ស្រីៗ កុំចេះតែចាយលុយផ្ដេសផ្ដាស រៀនបែងចែកឱ្យដាច់រវាង របស់ដែលចាំបាច់ និងរបស់ដែលចង់បាន